ហេតុតែស្រលាញ់កំណាព្យខ្មែរ

Somonich Panha

ហេតុតែស្រលាញ់កំណាព្យខ្មែរ
ត្បិតឃ្លាតយូរខែតែនៅគិត
កាព្យឃ្លោងណែងណងពិរោះពិត
ឆ្ងាយកាយកៀកចិត្តព្រោះនិស្ស័យ ។
ជ្រើសយកមាគ៌ាប្រាសបំណង
ផ្គាប់អ្នកម្តាយប៉ងលះជាបច្ច័យ
សេដ្ឋសាស្រ្តប្រត្យក្សត្រឹមក្រឡៃ
នីតិថ្លាថ្លៃទុកជាសំណព្វ ។
ត្រីល្បះហាក់ខ្លីសំរាប់ចប់
សំរាយសាយសព្វរឿងទុក្ខា
អ្នកអានតិចណាស់អាចយល់កថា
ថាក្នុងចិន្តាសំដែងពីអ្វី ។

Fly Ratana

សូមចូលជ្រៀតខ្លួនមិនពួនស្តាប់ ពីចិត្តអ្នកប្រាប់នូវសេចក្តី
ដឹងថាអ្នកចង់និយាយអ្វី ទើបខំឃ្មាតខ្មីស្រដីតប ។
ទោះរៀនសេដ្ឋកិច្ចបំភ្លេចច្បាប់ មិនត្រូវចិត្តចាប់សមប្រកប
តែត្រូវខិតខំចូលសម្រប សម្រួលខ្លួនតបពីឥលូវ ។
នោះអ្នកនឹងពិតជាយល់បាន បើអ្នកក្លាហានរើសយកផ្លូវ
កុំស្ទាក់កុំស្ទើរនាំតែចូវ ប្រជែងនេះផ្លូវសូវសូ៑ស្លាប់ ។
ចូវ មានន័យថា ខ្សោយ ។

Fly Ratana @:Monich:

ទីបំផុតអតីតសិស្សពូកែ           អក្សរសាស្រ្តខ្មែរ២០០៨
បានមកចូលរួមយ៉ាងឃ្មាតខ្មី       សមាជិកថ្មីវេទិកា ។
សិស្សឆ្នើមលេខបួនក្នុងលេខរៀង        ដប់អ្នកដែលផ្ទៀងក្នុងបណ្តា
បេក្ខជនប្រុសស្រីក្នុងខេមរា       ត្រូវបានចំណារចារចំទុក ។

Somonich Panha

ពិតដូចជាមិត្តបានសំដែង
ប្រកាសក្តែងៗពីរឿងខ្ញុំ
តែទោះយ៉ាងណាកុំភ័ន្តច្រឡំ
ព្រោះពេលនេះពុំដូចពីមុនទេ ។
សារភាពពិតធ្លាប់ជាសិស្សឆ្នើម
លេខ៤ជាន់ដើមចំណោមគេ
៨០ដទៃគ្រប់ទិសរេ
ជំនាញនេះនែ៎គឺសិល្ប៏អក្សរ ។
តែជាក់ស្បាន់នោះនាមរតនា
ប្រសព្វវោហាចារឹកលើថ្ម
មេដាយប្រាក់ពិតជាលំអ
ប្រៀបសុរង្គកថ្នាក់លេខពីរ ។

Fly Ratana

មិនហាននឹងទទួលយកទេ
ក្រោមមេឃមានគេជ្រករួមខ្លួន
សិស្សច្បងសិស្សប្អូនខ្លាំង ផ្ទួនៗ
ក៏មិនលើកខ្លួនអោយឡើងដែរ ។

តែសូមសរសើរអ្នកទាំងអស់
ទាំងស្រីទាំងប្រុសបេះដូងខ្មែរ
ស្រលាញ់សិល្បះកំណាព្យថែ
ចូលរួមបានទេ្វថែកេរយើង ។

 

 

Ngeth Thunsereibandith

ច្បាស់ណាស់ពិតណាស់ឥតមុសា
ដូចដែលរតនាបានលើកឡើង
វប្បធម៌ខ្មែរយើងបានថ្កំថ្កើង
លុះណាពួកយើងរួមគ្នាថែ ។
ច្បាស់ណាស់កំណាព្យបែបខេមរា
សល់ពីដូនតាបុព្វជនខ្មែរ
ច្នោះយើងគួររួបរួមគ្នាថែ
សល់ដល់កូនខ្មែរគ្រប់ជំនាន់។

 

 

 

Advertisements

About flyratana

សាមញ្ញ, សុទិដ្ឋិនិយម, ខេមរនិយម និង នីតិរដ្ឋនិយម
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កម្សាន្ត, កំណាព្យ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s