ឃ្លាន

Bandith

១. នេះនឹងថ្លាថ្លែង សំដៅសម្ដែង ថ្លែងជូនសណ្ដាប់ បើទោះម៉ោងរៀន ពោះឃ្លានស្ទើរស្លាប់ ជូនជាសណ្ដាប់ ម៉ាដាមសណ្ដោស ។

២. នេះដោយហេតុឃ្លាន នាំឱ្យបំពាន កើតមានជាទោស តែទោះយ៉ាងណា សូមមេត្តាប្រោស កុំស្ដីបន្ទោស ព្រោះឃ្លានធ្វើទុក្ខ ។

៣. នេះដោយហេតុឃ្លាន ទើបនាំឱ្យរៀន អង្គុយមិនសុខ ដល់ម៉ោងបាយថ្ងៃ ផ្ដើមទន្ទ្រានរុក ឃ្លានផ្ដើមសម្រុក បែកអស់កម្មដ្ឋាន ។

៤. នេះដោយហេតុឃ្លាន ទោះតាំងចិត្តរៀន ក៏វាមិនក្សាន្ត តែបើបានបាយ សប្បាយមិនខាន តែនៅមិនបាន ត្រូវចាំចប់ម៉ោង ។

រតនា Fly Emerald

1.      គ្រាន់តែរឿងឃ្លាន នៅក្នុងពេលរៀន ក៏រៀបរាប់ប្រាប់ អ្នកណាទៅដឹង ឯងឃា្លន
ស្ទើរស្លាប់ ម៉េចមិនប្រញាប់ សុំច្បាប់ទៅឆាន់។

2.      គ្រាន់តែរឿងឃា្លន បើដឹងថារៀន មិនប្រមាណប៉ាន់ ថាស៊ីពេលណា អោយបានរួសរាន់ ដល់ពេលម៉ោងជាន់ ប្រកាច់ស្រែកថ្នូរ។

3.      គ្រាន់តែរឿងឃា្លន អោយវាបំពាន រុករានឡាឡូ រៀនក៏មិនចេះ ស្តាប់មិនលឺសូរ ព្រោះក្រពះថ្នូរ ដោះដូរអាហារ។

4.      គ្រាន់តែរឿងឃា្លន បើទ្រាំមិនបាន សុំម៉ាដាមឡា ថាទៅតយឡែត បន្ធូរទុក្ខា រួចរត់ទៅឡា កង់ទីនស៊ីអី។

5.      គ្រាន់តែរឿងឃា្លន គ្នាសុំព្រមាន ប្រាប់យ៉ាងខ្លីៗ រៀនស៊ីតាមម៉ោង កំណត់យប់ថ្ងៃ ប្រយ័ត្នតែក្ស័យ ព្រោះតែក្រពះ។

Thunsereibandith Ngeth

នេះគ្នាអ្នកឃ្លាន នៅពេលម៉ោងរៀន ដោយមិនរូតរះ វេលាទំនេរ មិនព្រមពន្លះ បញ្ច្រកក្រពះ ចុកវាឱ្យជិត ។
នេះគ្នាអ្នកឃ្លាន នៅពេលម៉ោងរៀន រៀបរាប់ប្រាប់មិត្ត ឱ្យគេបានដឹង ចេះប្រេព្រាងពិត កុំឥតគំនិត ដូចជាអាត្មា ។
នេះគ្នាអ្នកឃ្លាន ក៏សូមទូន្មាន ដល់គ្រប់រូបា បើពិតដឹងច្បាស់ ថាត្រូវសិក្សា កុំបង្អង់ណា ពួយឱ្យឆ្អែតសិន ។

រតនា Fly Emerald

សូមតរឿងឃ្លាន ទោះក្រៅសៃវៀន ស្រាយខុសវាគ្មិន ខុសវេទិកា កំណាព្យកាព្យប៉ិន អ្នកអានក៏មិន ប្រកែប្រកាន់។
សូមតរឿងឃ្លាន រឿងមិនបំពាន គ្រប់គ្នាត្រួវឆាន់ ដើម្បីថាមពល កម្លាំងគ្រប់គ្រាន់ ជីវិតសោភ័ណ ការងារជោគជ័យ។
សូមតរឿងឃ្លាន ដោយការឧបមាណ សុខភាពប្រុសស្រី ប្រៀបដូចលេខ១ នំាមុខមានន័យ សូន្យតាមប្រកៃ រាយដប់រយពាន់។

Thunsereibandith Ngeth

គ្រាន់ថ្លែងពីឃ្លាន ចេញដំបូន្មាន កវីកវណ្ត ខំស្រែកចំទាល ឱ្យឮឱ្យលាន់ ឱ្យសូររន្ថាន់ លាន់គ្រប់ទិសទី ។
គ្រាន់ថ្លែងរឿងឃ្លាន រតនាទន្រ្ទាន ថ្លែងតែពីស៊ី ដាលដល់សុខភាព លេខមួយវាតទី ច្នោះត្រូវសំភី ឃ្មាតខ្មីខំប្រឹង ។
គ្រាន់ថ្លែងរឿងឃ្លាន កើតជាមេរៀន ជាចំណេះដឹង ពីពិសោធន៍ខ្ញុំ គ្រប់គ្នាត្រូវដឹង ទុកជាដំណឹង ផ្នែកខាងសុខភាព ។

Advertisements

About flyratana

សាមញ្ញ, សុទិដ្ឋិនិយម, ខេមរនិយម និង នីតិរដ្ឋនិយម
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កម្សាន្ត, កំណាព្យ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s