កណ្តាល​ សៀមរាប

កណ្តាល សៀមរាប នៃសុម៉ូនិច រតនា

តែងដោយ រតនា

១.ចាប់យកប៉ាកកាសម័យថ្មី                ក្រដាសលកលៃលើកញ្ចក់

ប៉ាកកាដែលគ្មានទឹកបន្តក់                  អក្សរដង្ហក់រត់រកគ្នា ។

២.ចាប់តែងពង្រាងនូវកំណាព្យ      និស្ស័យស្នេហ៍កាព្យមិនរេរា

លើរថយន្តក្រុងក្នុងវេលា                  ព្រលឹមទិវាត្រឡប់ក្រុង ។

៣.រថយន្តចាប់ចេញចាកចំណត   សៀមរាបផ្តិតថតដោយចិត្តស្លុង

នឹកដល់កណ្តាលតាខ្មៅក្រុង            ទាំងប្រយ័ត្នប្រុងតាមបណ្តាំ ។

៤.ឆ្លងកាត់បុរីរដ្ឋបាលក្រុង               សៀមរាបផូរផង់ក្នុងចិត្តចាំ

នីតិរដ្ឋបាលកត់ចំណាំ                      សិក្សាអោយមាំសឹមត្រឡប់ ។

៥.ឆ្លងកាត់វាលស្រែកំពង់ធំ              វាលបៃតងផ្តុំយ៉ាងស្ងាត់ស្ងប់

អាទិត្យរស្មីចាំងចែងសព្វ                  រនោចមិនចប់នាហេមន្ត​ ។

៦.ថ្ងៃត្រង់ចាំងចោតលើដងផ្លូវ         ដំណើរឆ្ពោះទៅនៃរថយន្ត

ក្នុងចិត្តរលឹកនឹកពេកពន់                 តាខ្មៅទីក្រុងលង់សម្រស់ ។

៧.ភ្នំពេញតាខ្មៅជិតបង្កើយ             សៀមរាបឯត្រើយគួរស្រណោះ

ហេតុតែស្រឡាញ់ដោយចិត្តស្មោះ ដាច់ឆ្ងាយជាងកោះក៏គង់ជួប ។

៨.ជិវិតសិក្សាស្របនឹងស្នេហ៍          កែច្នៃប្តូរប្រែអោយដើរផ្គួប

រៀនអាទិភាពមុនស្នេហ៍ជួប            គោលដៅដើរស្របតាមកំណត់ ។

កំណាព្យស្នេហ៍

តែងដោយ សុម៉ូនិច

កំណាព្យថ្លាថ្លែងសំដែងចិត្ត            នឹកប្រុសពន្លឹកជាប់ហឬទ័យ

កាព្យតែងណែងណងពេលរាត្រី           យប់ពេញបរមីបុណ្យអុំទូក​។

អូនដឹងពេលនេះគ្មានរៀមរ៉ា                 ឆ្ងាយពិតកាយាតែអាយចិត្ត

នឹកសូរសំណើចប្រុសសេ្នហ៍ស្និទ្ធ         ធ្លាប់នៅកើយកិតជិតហត្ថា។

កាលមុនស្គាល់បងអូនឯកា                  នឹកគេម្តងណាឱរ៉ាឈឺ

ក្រោយពេលជួបហើយមានពន្លឺ            ទ្វារបេះដូងឌឺបិទធ្វើអី។

ទំរាំហ៊ានបើកតាមនិស្ស័យ                   អស់ពេលយូរថ្ងៃត្បិតរិះគិត

ខ្លាចណាស់រៀមបងខ្លាចស្នេហ៍ស្និទ្ធ     ទុក្ខសោករួមរឹតដូចគ្រាដើម។

ទោះធ្លាប់ស្រលាញ់គេមុនបង              ប៉ងជាគូរគ្រងពុំដូចចិត្ត

ទោះស្នេហ៍គេខ្លាំងយ៉ាងណាត្បិត         មកស្គាល់ស្នេហ៍ពិតត្រឹមជួបថ្លៃ។

បងហ៊ានលះបង់ធ្វើពុំស្តាយ                 ផ្តល់ជូនចិត្តកាយព្រោះតែអូន

ទង្វើបងប៉ុន្មានស្រីចាំលុះសូន្យ             ចិត្តកាយជូនស្ងួនមិនលាំងបាំង​។

ពេលឃើញបងស្រក់ទឹកនេត្រា            ទោះមិនវាចាទ្រូងស្ទើរបែក

រីគ្រប់គ្រាបងសើចដូចចែក                   សុខធំពន់ពេកសម្រាប់អូន​។

អារម្មណ៍នេះហើយសរបញ្ជាក់             ស្នេហ៍ពិតជូនអ្នកគឺលះបង់

ខុសពេលពីមុនប៉ងតាមចង់                  ទាំងគេទាំងខ្ញុំពុំមែនស្នេហ៍​។

មានកថាសាមញ្ញនិចចង់ប្រាប់              អាបងបីម៉ាត់ជាសក្ខី

គិតៗទៅអាអូនមិនចង់ស្តី              និយាយធ្វើអីបងមោកៗដឹងហើយហ្នឹង​ ។

Advertisements

About flyratana

សាមញ្ញ, សុទិដ្ឋិនិយម, ខេមរនិយម និង នីតិរដ្ឋនិយម
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កម្សាន្ត, កំណាព្យ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s