ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ

១. សៅរ៍នេះសំណាងសែនស្រណុក        សៅរ៍នេះអត់ទុក្ខសុខសប្បាយ

សៅរ៍នេះនៅផ្ទះមិនខ្វល់ខ្វាយ  សៅរ៍សែនសប្បាយនៅម្នាក់ឯង ។

២. សៅរ៍នេះមិនខ្វល់អត់អីញ៉ាំ       សៅរ៍នេះសៅរ៍ចាំសៅរ៍កំប្លែង

នំបុ័ងប៉ាត់តេលក់ផ្លូវកែង          សៅរ៍នៅម្នាក់ឯងក្រែងអផ្សុក ។

៣. សៅរ៍នេះសៅរ៍គិតនឹងធ្វើអី      សៅរ៍នេះរាត្រីមាន Facebook

សៅរ៍តែងកំណាព្យកាព្យទំនុក  គ្រាន់កែអផ្សុកទុកចំណាំ ។

១.        សុក្រសៅរ៍រសាត់អាទិត្យដល់   អាទិត្យសែនឆ្ងល់ខ្វល់ដល់ច័ន្ទ

            អង្គារ៍ ពុធ​ គិតរឹតប្រច័ណ្ឌ          ព្រហស្បត្តិ៍ប្រកាន់ប្រកែកថា ។

២.        អាទិត្យឈប់គិតហើយកុំខ្វល់   បើច័ន្ទមកដល់ សាកចរចា

            អង្គារ៍នឹងជួយយកអាសា          ពុធក៏មេត្តា ត្រាប្រណី ។

៣.        ព្រហស្បត្តិ៍ថាពិតអាទិត្យមួយ   សូមអ្នកឈប់ព្រួយកុំខ្វល់អី

            ថ្វីបើត្រូវឃ្លាតមួយពេលខ្លី         សៅរ៍នៅប្រណីមួយពេលក្រោយ ។

៤.        ឃ្លាតកាយ កុំអោយតែណាយចិត្ត        សៅរ៍បាននៅជិត ទុកពេលអោយ

            ការងារចាំបាច់កុំបណ្តោយ       ឪអាទិត្យអើយ ឈប់ខ្វល់ទៅ !!!

Advertisements

About flyratana

សាមញ្ញ, សុទិដ្ឋិនិយម, ខេមរនិយម និង នីតិរដ្ឋនិយម
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណាព្យ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s