សមាគម និស្សិតខ្មែរ នៅប្រទេសបារាំង ចូលរួមព្រះមរណទុក្ខ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ

សមាគមនិស្សិតខ្មែរ នៅប្រទេសបារាំង ចូលរួមព្រះមរណទុក្ខ ព្រះករុណា ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ
បូរណភាពទឹកដី និង ឯករាជ្យជាតិខ្មែរ

នៅថ្ងៃអាទិត្យ ថ្ងៃទី ៦ កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃ
ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១០ ព្រឹក សមាជិកសមាគមនិស្សិតខ្មែរ នៅប្រទេសបារាំង​បាននាំគ្នាធ្វើដំណើរទៅកាន់វត្តខ្មែរមួយ នៅទីក្រុង លីយ៉ុង ប្រទេសបារាំង  ដែលមានឈ្មោះថា វត្ត Saint Genis Laval ។

សមាជិកទាំងអស់ ដែលត្រូវជាកូនចៅ មានសេចក្តីទុក្ខ ក្រៀមក្រំ និង សោកស្តាយ
យ៉ាងក្រៃលែង ចំពោះការបាត់បង់នូវព្រះមហាវីរក្សត្រ ដែលបានយាងចូល ទិវង្គត
នៅថ្ងៃ ទី ១៥ រោច ខែ ភទ្របទ ឆ្នាំ រោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី
១៥ ខែ តុលា គ.ស ២០១២ ក្នុងព្រះជន្មាយុ ៩០ វស្សា ដោយ ជរាពាធ ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា សូមលើកហត្ថាប្រណម
បួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ ព្រមទាំងទេវតាទាំងមួយម៉ឺនលោកធាតុ
សូមជួយដង្ហែព្រះវិញ្ញាណក្ខន្ធ របស់ព្រះករុណា ព្រះបាទសម្តេច
ព្រះនរោត្តម សីហនុ យាងទៅកាន់ព្រះរាជសុគតិភព ។

ទូលព្រះបង្គំយើងខ្ញុំទាំអស់គ្នា ទោះជាបានចាកឆ្ងាយពីទឹកដីកំណើត​យ៉ាងណាក្តី
ក៏ទូលព្រះបង្គំ យើងខ្ញុំ មានសេចក្តីទុកសោកក្រៀមក្រំ និង រន្ធត់ក្នុងចិត្តយ៉ាងខ្លាំង
រួមជាមួយនឹងការសោកស្តាយ ព្រមទាំងការនឹករលឹកចងចាំក្នុងចិត្ត មិនអាចភ្លេចបាន ព្រះមហាវីរក្សត្រដ៏ឆ្នើម របស់ប្រទេសកម្ពុជាយើង
ជាមួយនឹងព្រះរាជវង្សានុវង្ស និង ប្រជាជនខ្មែរគ្រប់រូបផងដែរ ។

គេហទំព័រសមាគមនិស្សិតខ្មែរនៅប្រទេសបារាំង ៖ http://www.adecf.org/index.php

Advertisements

About flyratana

សាមញ្ញ, សុទិដ្ឋិនិយម, ខេមរនិយម និង នីតិរដ្ឋនិយម
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង History-Geography។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s