Category Archives: វិទ្យាល័យ

អក្សរសាស្ត្រខ្មែរ និង យុវជន

អក្សរសាស្ត្រខ្មែរជាមុខវិជ្ជាអត្ថិភាពមួយក្នុងចំនោមមុខវិជ្ជាដទៃទៀត​ដែល​ត្រូវ​សិក្សា ។​តាមការសង្កេតឃើញថា​បច្ចុប្បន្ន​យុវជន​មាន​ការសិក្សាខ្សោយ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នេះ​ទៅវិញ ។ តើមូលហេតុ​ខាងលើ​បណ្តាល​មកពី​កត្តាអ្វី? តើត្រូវ​មានវិធាន​ការ​យ៉ាងដូចម្តេច ដើម្បី​ឱ្យ​អក្សរ​សាស្ត្រខ្មែរ​មាន​ការ​រីកចំរើន និង​ស្ថិតស្ថេរ​គង់វង្ស?   សេចក្តីអធិប្បាយ               គ្រប់ជាតិសាសន៍នីមួយៗ សុទ្ធតែមានអក្សរសាស្ត្រ ភាសា ផ្ទាល់ខ្លួនសំរាប់ប្រើប្រាស់ ទាក់ទងគ្នា​នៅក្នុង​សង្គមជាតិរៀងៗខ្លួន ។ អក្សរសាស្ត្រ​នៃ​ជាតិ​នីមួយៗ​មាន​ការវិវឌ្ឍន៍ ប្រែប្រួល រីកចំរើនលូតលាស់ ឬ អន់ថយ ទៅតាមសង្គមមនុស្សនោះថែមទៀត ។ តួយ៉ាងអក្សរសាស្ត្រខ្មែរ​ក៏មាន​ការវិវឌ្ឍន៍  និង ប្រែប្រួល​យ៉ាងដូច្នោះ​ដែរ ។ តាមរយៈ​ការសង្កេត​បច្ចុប្បន្ន​ឃើញថា យុវជន​មានការសិក្សាខ្សោយ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នេះ​ទៅវិញ ។               តើមូលហេតុខាងលើបណ្តាលមកពីកត្តាអ្វី?  តើត្រូវមានវិធានការយ៉ាងដូចម្តេច ដើម្បី​ឱ្យ​អក្សរសាស្ត្រ​ខ្មែរ​មាន​ការរីកចំរើន និង ស្ថិតស្ថេរគង់វង្ស?               ដើម្បីជាជំនួយដល់សំរាយបញ្ហាប្រធានខាងលើគប្បីយល់ន័យពាក្យគន្លឹជាមុនសិន  ។ ដួចជាពាក្យ … បន្ត​ការ​អាន

បានផ្សាយ​ក្នុង វិទ្យាល័យ | 1 មតិ

ការប្រលងសិស្សពូកែទូទាំងប្រទេសឆ្នាំ២០០៨

ជោគជ័យនៃការប្រលងអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា​និង​រូបវិទ្យានាឆ្នាំ២០០៨ នៅវិទ្យាល័យ ១០​មករា ១៩៧៩​ក្នុងខេត្តសៀមរាប។         បញ្ញា សុម៉ូនិច (អក្សរសិល្ប៍ខ្មែរ​ទី ១២)   ណែម រតនា(អក្សរសិល្ប៍ខ្មែរទី ១២)     សូមថ្លែងអំណរគុណចំពោះអ្នកគ្រូ សាស្ត្រាចារ្យ សុខ ហ៊ុច ដែលជាអ្នកបណ្តុះបណ្តាលផ្នែកអក្សរសិល្ប៍ នៃវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ (សៀមរាប)។

បានផ្សាយ​ក្នុង វិទ្យាល័យ | បញ្ចេញ​មតិ​មួយ